You are currently viewing លោកវរសេនីយ៍ឯក ចាន់ ដា ដឹកនាំប្រជុំត្រួតពិនិត្យការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ!

លោកវរសេនីយ៍ឯក ចាន់ ដា ដឹកនាំប្រជុំត្រួតពិនិត្យការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ!

កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ចាន់ ដា មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។