You are currently viewing ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងការងារ កងរាជអាវុធហត្ថប្រចាំខែ ឧសភា និងទិសដៅការងារខែមិថុនា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នឹងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយការនិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្រុក ព្រមទាំងនាយទាហាន នាយទាហានរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។