កំពង់ស្ពឺ៖រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថមូលដ្ឋានស្រុកឱរ៉ា់ល់ សហការជាមួយមន្ត្រីពាក់ព័ន្ធចុះបង្រ្កា្កបរោងម៉ាស៊ីនអារឈើខុសច្បាប់ ក្នុងព្រៃខាងកើត ភូមិថ្មីនិងភូមិដូនជន់ ឃុំតាសាលចំនួន ៣ទីតាំងផ្សេងៗគ្នា។ មេបញ្ជាការ កងរាជអាវុធហត្ថស្រុកឱរ៉ាល់បានឲ្យដឹងថា ដោយទទួលបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងបានសហការបង្ក្រាបទីតាំងអាឈើចំនួន ៣ទីតាំង៖ កន្លែងទី១ មានឈើដុលរកាចំនួន៣៥ កំណាត់ស្មើនឹង ១២,៩០៦ម៉ែត្រត្រីគុណ ដុលសិប្បកម្មចំនួន ៥០កំណាត់ និងក្តាចំនួន ១៩០សន្លឹកស្មើនឹង ៣,៦៣ម៉ែត្រត្រីគុណ ,ទីតាំងទី២ មានឈើដុលចំរុះ ៥៩កំណាត់ស្មើនឹង ១៦,៩៩៦ ម៉ែត្រត្រីគុណ,ទីតាំងទី៣ មានដុលចំរុះ ៣២កំណាត់ ស្មើនឹង ១១,២៣៣ម៉ែត្រត្រីគុណ និងបានរឹបអូសម៉ាស៊ីនយ៉ាងដុង១គ្រឿងនិងថាសមុខកាត់ ៦០ចំនួន១ និងរណាយន្តធំ ១គ្រឿង ។
សម្ភារៈវត្ថុតាងរក្សាទុកនៅទីស្នាក់ការបរិស្ថានដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕