ត្បូងឃ្មុំ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន អញ្ជើញចុះត្រួតពិនិត្យ និងរៀបចំទីតាំងសម្រាប់ប្រារព្ធពិធីខួបលើកទី២៦ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០១៩) និងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋានរបស់កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។