ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាន អញ្ជើញចុះត្រួតពិនិត្យកម្លាំង និងសាកសួរសុខទុក្ខនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ និងសិក្ខាកាម ដែលឈរជើងនៅតាមបណ្ដាសាលាកងរាជអាវុធហត្ថ និងអង្គភាពផ្សេងៗ។