You are currently viewing ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចុះសាកសួរសុខទុក្ខនាយអាវុធហត្ថដែលទើបសម្រាលកូន!

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចុះសាកសួរសុខទុក្ខនាយអាវុធហត្ថដែលទើបសម្រាលកូន!

បាត់ដំបង៖ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកម្លាំងអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ២,០០០,០០០រៀល របស់មូលនិធិគ្រួសារអាវុធហត្ថ ទៅប្រគល់ជូនលោកស្រីអនុសេនីយ៍ទោ វ៉ើន ចាន់នី នាយការិយាល័យបទល្មើសជួញដូរមនុស្ស ដែលបានសម្រាលកូន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ដល់លំនៅដ្ឋាន ក្នុងភូមិចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោកស្រីអនុសេនីយ៍ទោ បានគោរពថ្លែងអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។