You are currently viewing ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី អញ្ជើញអប់រំចិត្តសាស្ត្រដល់កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី

ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី អញ្ជើញអប់រំចិត្តសាស្ត្រដល់កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត និងសភាពការណ៍វិវត្តន៍ថ្មីៗ ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដល់នាយ នាយរងអាវុធហត្ថខេត្ត ឋិតក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណើរ និងលោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ។