កំពង់ស្ពឺ៖ រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារ កងរាជអាវុធហត្ថខេត្ត នាំយកថវិកា មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣២,១៧១,០០០រៀល ប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ឯក ហង្ស សូលីន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដែលបានទទួលមរណៈភាពកន្លងទៅ ។