You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសបា្តហ៍ទី៣ ខែមិថុនា ឆ្នាំ២០១៩

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសបា្តហ៍ទី៣ ខែមិថុនា ឆ្នាំ២០១៩

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសបា្តហ៍ទី៣ ខែមិថុនា ឆ្នាំ២០១៩
ព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំប្រតិបត្តិការនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី៣ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីឧត្តមសេនីយ៍ នាយរងសេនាធិការ លោកស្នងការ ស្នងការរង នាយករងវិទ្យាស្ថានកំបូល នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ មេបញ្ជាការរងតាមបណ្តារាជធានី ខេត្ត នាយការិយាល័យជំនាញ ព្រមទាំងមេបញ្ជាការវសនាតូច មេបញ្ជាការគ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត ។
ខ្លឹមសារនៃការប្រជុំនេះរួមមាន៖
-ត្រួតពិនិត្យរការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថសប្តាហ៍កន្លងទៅរបស់ជំនាញនីមួយៗ។
– ផ្សព្វផ្សាយផែនការលេខ ២៧/២០១៩ផ.ក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងពិធីប្រារព្ធខួបលើកទី២៦ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០១៩, ពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋានរបស់អាវុធហត្ថខេត្តត្បូងឃ្មុំ។
ផ្សព្វផ្សាយផែនការលេខ ២៨/២០១៩ផ.ក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងពិធីប្រារព្ធខួបលើកទី៤២ ទិវាចងចាំដំណើរឆ្ពោះ ទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០១៩ ក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
-ត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់កងកម្លាំងប៉ូលីសប្រដាប់អាវុធនៃប្រជាជនចិន ។
-ការណែនាំ ស្តីពីការរៀបចំចាត់តាំងរៀបចំ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។