រតនគិរី៖ នៅរសៀលថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត បរិច្ចាគឈាម ជូនមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ករណីត្រូវការឈាមជាចាំបាច់ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ។