You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

រតនគិរី៖ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ និងពង្រឹកការងារទប់ស្កាត់ បង្រ្កាបនូវបទល្មើសគ្រប់ប្រភេទ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក និងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ។