You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ!

រតនគិរី៖ យោងតាមបទបញ្ជរបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី នៅវេលាម៉ោង០៧ និង ៥៥នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថខេត្ត ដឹកនាំដោយលោក អនុសេនីយ៍ឯក សោម សុផល នាយការិយាល័យផែនការសន្តិសុខ កងរាជអាវុធហត្ថខេត្ត សហការជាមួយស្ថាប័នរដ្ឋបាលព្រៃឈើ និងនគរបាល បានចុះបង្ក្រាបឈើ ដែលជនល្មើសបានយកមកគរ និងរក្សាទុកនៅក្នុងចំការស្វាយចន្ទី ស្ថិតក្នុងភូមិចាយ ឃុំញ៉ាង ស្រុក អណ្តូងមាស ខេត្តរតនគិរី មិនទាន់ធ្វើការវាស់វែង។
បច្ចុប្បន្នវត្ថុតាង ត្រូវបានកម្លាំងដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការសន្តិសុខ ៧៨៧ ញ៉ាងស្រុកអណ្តូងមាស ខេត្តរតនគិរី។