ព្រះវិហារ៖ នៅវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆុន ចាន់នី ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ-ឃុំខាងលើ និងដកហូតវត្ថុតាងមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០២កញ្ចប់, ទូរស័ព្ទដៃចំនួន ០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តព្រះវិហារដើម្បីចាត់ការបន្តតាមនីតិវិធី៕