ពោធិ៍សាត់៖ អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានចែកជូនដល់នាយ នាយរងនៃកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ស៊ុន សាត និង លោក វរសេនីយ៍ឯក ប៊ូវ ថុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទី នាយ/នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងនាយ នាយរងកងរាជអាវុធហត្ថចំណុះបញ្ជាករដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ជាច្រើនរូបទៀត។