ព្រៃវែង ៖ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង លោក ឧត្ដមសេនីយ៍ត្រី ចេង ម៉ាច មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង អញ្ជើញផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ និងសភាពការណ៍វិវត្តន៍ថ្មីៗ ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដល់កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ។ ពិធីផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីសំណាក់ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងនាយ នាយរងអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រៃវែងជាច្រើនរូបទៀត។