លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកម្លាំង វរអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមការងារជំនាញទៅចូលរួម ឈរផែន កិត្តិយស និងការពារ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ក្នុងថ្ងៃប្រារព្ធខួបលើកទី ៤២ឆ្នាំនៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ស្ថិតនៅភូមិកោះថ្ម ឃុំទន្លង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។