ព្រៃវែង៖ ដោយមានការសម្របសម្រួលនីតិវិធីពី លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងទទួលបានបទបញ្ជាពី លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង កាលពីវេលាម៉ោង ២៣ និង៤០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ កំម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយអន្ទ ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិពោធិជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់មាន៖
១. ឈ្មោះ អ៊ិន ណុច ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបកម្មករ រស់នៅភូមិស្វាយអន្ទរទី០១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
២. ឈ្មោះ នៅ ម៉ៅ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិស្រីសំពោង ឃុំខ្ញុងក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្នុងប្រតិបត្តិការនោះ កម្លាំង ដកហូតបានវត្ថុតាងមានម្សៅក្រាមពណ៌ស ០២កញ្ចប់, ម៉ូតូ ០១គ្រឿង, ដាវ ០១, ទូរស័ព្ទ ០៤គ្រឿង, ដែកកេះ ០២, កន្ត្រៃ០១ និងឧបករណ៍សម្រាប់ជក់ថ្នាំ ០១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តនីតិវិធី។