ត្បូងឃ្មុំ៖ ព្រឹកថ្ងៃប្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (២០ មិថុនា ឆ្នាំ១៩៧៧ – ២០ មិថុនា ២០១៩) ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ខេត្តត្បូងឃ្មុំ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ៕