You are currently viewing ឧត្តមសេនីយ៍ត្រី ឯម សារិទ្ធ អញ្ជើញចែកអាវភ្លៀងដល់នាយ នាយរងអាវុធហត្ថ!

ឧត្តមសេនីយ៍ត្រី ឯម សារិទ្ធ អញ្ជើញចែកអាវភ្លៀងដល់នាយ នាយរងអាវុធហត្ថ!

នៅថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលហ្វឹកហ្វឹន កងរាជអាវុធហត្ថភ្នំជំរាយ លោក ឧត្តមសេនីយ៍ត្រី ឯម សារិទ្ធ នាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ តំណាង លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយក មជ្ឈមណ្ឌល បានអញ្ជើញសំណេះសំណាល និងចែកអាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់លោកនាយករង យោធាចារ្យ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយទាហាន នាយទាហានរង សិក្ខាកាមវគ្គ៤៣ សិក្ខាកាមរថពាសដែក ចំណុះឲ្យមជ្ឈមណ្ឌលទាំងអស់៕