ពោធិ៍សាត់៖ នៅវេលាម៉ោង ១៨ និង ៣៦នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច សម្ផស្ស នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបបទល្មើសកាប់ ដឹកជញ្ជូនផលអនុផលព្រៃឈើ ដែលគ្មានលិខិតអនុញ្ញាត នៅចំណុចភូមិ/ឃុំ ប្រម៉ោយ ស្រុកវាលវែង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងរថយន្ត ០១គ្រឿង ម៉ាកតូរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២K.៩៩៦៣ ដឹកឈើចម្រុះ ២.៣០០ម៉ែត្រីគុណ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ ប្រគល់ឲ្យស្នាក់ការដែនជម្រកសត្វព្រៃភ្នំសំកុស ចាត់ការបន្តតាមនីតិវិធី។