You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន្ត អញ្ជើញចុះសួរសុខទុក្ខចាស់ជរាមានជំងឺប្រចាំការ

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន្ត អញ្ជើញចុះសួរសុខទុក្ខចាស់ជរាមានជំងឺប្រចាំការ

ព្រៃវែង៖ ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន្ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅប្រគល់ជូនដល់លោកយាយ ហាន គង់ អាយុ ៦០ឆ្នាំ ជាស្រ្តីមេម៉ាយ ជួបការលំបាក គ្មានកូនចៅ រស់នៅតែម្នាក់ឯង គ្មានផ្ទះសម្បែង និងមានជំងឺប្រចាំកាយ រស់នៅក្នុងភូមិរហាល ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
អំណោយដែលប្រគល់ជូនរួមមាន៖ អង្ករ ៥០គីឡូ, មី ៣កេស, ត្រីខ ២យួរ, ទឹកត្រី ១ឡូ, ទឹកសុីអុីវ ១ឡូ, សារ៉ុង២, បីចេង១, ប្រេងឆា ១ដប, សាប៊ូ ៥គីឡូ, មុង ១, ភួយ១ និងថវិកាចំនួន ៥០០,០០០រៀល។