ភ្នំពេញៈ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅទីបញ្ជាការកងរាជអាវុធហត្ថលើកផ្ទៃប្រទេស បានរៀបចំប្រកាស តែងតាំងជ្លាស់ប្ដូរ មុខងារ នឹងបំពាក់ឋានន្ដរសក្ដិ ដល់នាយ នាយរង និងពលអាវុធហត្ថ នៃ ស្នងការដ្ឋានផែនប្រតិបត្តិការ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន១៩៥រូប។ ក្នុងនោះការតម្លើងឋានន្តរសក្តិមានចំនួន១០០រូប និងផ្លាស់ប្តូរមុខតំណែងមានចំនួន៩៥រូប សំរាប់ កងវរៈសេនាតូច ជំនួយមនុស្សធម៌
និងកងវរសេនាតូចរថពាសដែក ដែលប្រព្រឹត្តឡើងក្រោមអធីបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សាន ប៊ុនធឿន ស្នងការ ស្នងការដ្ឋានផែនប្រតិបត្តិការ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
