កណ្តល៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយសារមរណៈភាពនៃជនរងគ្រោះ) ប្រព្រឹត្តិនៅវេលាម៉ោង ២៣ និង៣០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខក្លោងទ្វារវត្ត “បុទុមសាគរ ហៅ តាក្របៅ” ទល់មុខផ្សារតាខ្មៅថ្មី ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យទាំង ០៤នាក់៖
១-ឈ្មោះ ហេងចាន់ សុរិយ័ន្តផនឆៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលក់ឪឡឹកក្នុងផ្សារតាខ្មៅថ្មី មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
២-ឈ្មោះ ព្រុំ សាយ័ន្តតារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជួសជុលរថយន្ត មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
៣-ឈ្មោះ គង់ ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមគរ ស្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
៤-ឈ្មោះ សំអាត សុខសោភា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខឯកជន មានទីលំនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
+ជនរងគ្រោះឈ្មោះ ទូច ចំណាន ហៅ យ៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល រងរបួសត្រូវក្បាល០១ដុំថ្ម ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យរុស្ស៊ី។
មូលហេតុ ជនរងគ្រោះ និងជនសង្ស័យជិះម៉ូតូជួបគ្នាតាមផ្លូវ ក៏បក់ដៃហៅគ្នាទៅវិញទៅមក ហើយជនរងគ្រោះបានជិះម៉ូតូតាម រូចក្រុមជនសង្ស័យក៏បានឈប់ម៉ូតូធ្វើសកម្មភាពរើសដុំថ្មគប់ទៅលើជនរងគ្រោះតែម្តង។
បច្ចុប្បន្ន ជនសង្ស័យ ជំនាញ អហ ខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួច។