កោះកុង៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង បានបើកវគ្គហ្វឹកហ្វឺនជំនាញប្រើប្រាស់អាវុធ រក្សាសណ្តាប់ធ្នាប់ ក្រោមអធិបតីភាពលោកជំទាវ ភូថង មិថុនា អភិបាលនៃគណអភិបានខេត្តកោះកុង និងដោយមានការចូលរួមពីមន្ត្រីរាជការមន្ទីរជុំវិញខេត្ត មេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។