ប៉ៃលិន៖ នៅរសៀល ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០១៩ លោក អនុសេនីយ៍ឯក គួច អ៊ុយងៀប អនុមន្ទីរបច្ចេកទេស កងរាជអាវុធហត្ថខេត្តប៉ៃលិន តំណាងលោក ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ នាំយកថវិកាមូលនិធិមហាគ្រួសារអាវុធហត្ថ ខេត្តប៉ៃលិន ចំនួន ១.០០០.០០០រៀល ទៅប្រគល់ជូនគ្រួសារសពឪពុកលោក ប៉ាង សុគន្ធ នាយការិយាល័យភេរវកម្ម ដល់លំនៅដ្ឋានស្ថិតនៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ។
តំណាងឲ្យគ្រួសារសពក៏បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្ត និងការលះបង់របស់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងនាយ នាយរងអាវុធហត្ថទូទាំងខេត្តប៉ៃលិន និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ និងទទួលបាននូវពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។