ក្រចេះ៖ នៅវេលាម៉ោង ២០ និង០០នាទីយប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោក វរសេនីយ៍ឯក ឡុង យឹង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការសម្របសម្រួល ពីលោក ទុត វីនិត ព្រះរាជអាជ្ញារង អមសាលាដំបូខេត្តក្រចេះ កម្លាំងបានចុះបង្ក្រាបករណីចែកចាយ ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ដោយឃាត់ជនសង្ស័យចំនួន ០៣នាក់
១.ឈ្មោះអ៊ឹម វិចិត្រ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។
២.ឈ្មោះ ចន ធីម ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ រស់នៅភូមិ០១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។
៣.ឈ្មោះ សុខចាន់ នី ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរ លក់ដូររស់នៅភូមិ០១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។
វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌ស (ម៉ាទឹកកក) សង្ស័យជាសារធាតុញៀនចំនួន ១៦កញ្ចប់តូច, សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន, ម៉ូតូឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1G-7709ចំនួន០១គ្រឿង, ម៉ូតូស៊ុយស៊ុយគីស្មាស់រីវូ (smash REVO) ពណ៌ខ្មៅគ្មានផ្លាកលេខចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿងតាមនីតិវិធី។