You are currently viewing ឧត្តមសេនីយ៍ត្រី សោ សាវឿង អញ្ជើញចុះសាកសួរសុខទុក្ខអាវុធហត្ថនារីដែលទើបសម្រាលកូន

ឧត្តមសេនីយ៍ត្រី សោ សាវឿង អញ្ជើញចុះសាកសួរសុខទុក្ខអាវុធហត្ថនារីដែលទើបសម្រាលកូន

កំពង់ចាម៖ នៅព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល និងបាននាំយកថវិកាចែកជូនអាវុធហត្ថនារីឆ្លងទន្លេចំនួន០២រូប។
១- លោកស្រីព្រិន្ទបាលឯក ផាន សុភត្រា បុគ្គលិក មន្ទីរយុត្តិធម៌ ដល់លំនៅដ្ឋានស្ថិតនៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទទួលបានថវិកា១,០០០,០០០រៀល។
២-លោកស្រី ព្រិន្ទបាលឯក ហឹម ស្រីលី បុគ្គលិក សេនាធិការដ្ឋាន ដល់លំដ្ឋាននៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទទួលបានថវិកា ៥០០,០០០រៀល។