ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅអគារសេនាធិការដ្ឋាននៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី៤ ខែមិថុនា ឆ្នាំ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថសប្តាហ៍កន្លងទៅរបស់ជំនាញនីមួយៗ, ត្រូតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងទទួលបដិសណ្នាកិច្ចគណៈប្រតិភូជាន់ខ្ពស់កងកម្លាំងប៉ូលិសប្រដាប់អាវុធប្រជាជនចិន ដែលនឹងអញ្ជើញមកទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។