You are currently viewing ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង បើកកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ!

ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង បើកកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ!

ភ្នំពេញ៖ ព្រឹកថ្ងៃប្រហស្បតិ៍ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារជំនាញស្រាវជ្រាវ ព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានទទួលជំនាញការងារស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចូលរួមពីសំណាក់លោកស្នងការរង មេបញ្ជាការរងទទួលជំនាញការងារស្រាវជ្រាវព័ត៌មានសន្តិសុខតាមបណ្តារាជធានី ខេត្ត នាយការិយាល័យជំនាញ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕