កណ្តាល៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ កំលាំង កងរាជអាវុធហត្ថ ស្រុកលើកដែក បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២៥៨ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ របស់លោកចៅក្រមសើុបសួរ សាលាដំបូងខេត្តកណ្ដាល នៅចំណុចតូបលក់ទឹកអំពៅ ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
ចាប់ខ្លួនជនជាប់ចោទឈ្មោះ ផុន មករា ហៅ វ័រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ចោទពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។
បច្ចុប្បន្ន: ជនជាប់ចោទ បានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តរួច។