ភ្នំពេញ៖ នៅវេលាម៉ោង ១៨ និង ០០នាទីល្ងាចថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញទទួលគណៈប្រតិភូចិន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក YANG Guangyue មេបញ្ជាការរង កងកម្លាំងប៉ូលីប្រដាប់អាវុធ នៃសាធារណៈរដ្ឋប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។