ភ្នំពេញ៖ នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញពិសារអាហារសាមគ្គី ជាមួយគណៈប្រតិភូចិន ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក YANG Guangyue មេបញ្ជាការរង កងកម្លាំងប៉ូលីប្រដាប់អាវុធ នៃសាធារណៈរដ្ឋប្រជាមានិតចិន ។