ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលជួបពិភាក្សាការងារជាមួយលោក ឧត្តមសេនីយ៍ឯក Yang Guangue មេបញ្ជាការរង កងកម្លាំងប៉ូលិសប្រដាប់អាវុធនៃប្រជាជនចិន។