សៀមរាប៖ នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាម គណៈប្រតិភូចិន ដឹកនាំដោយ លោក ឧត្តមសេនីយ៍ឯក YANG Guangyue មេបញ្ជាការរង កងកម្លាំងប៉ូលីប្រដាប់អាវុធនៃប្រជាជនចិន បានអញ្ជើញសំណេះសំណាល ជាមួយកម្លាំងអាវុធហត្ថខេត្តសៀមរាប ដែលអញ្ជើញអបដំណើដោយ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។