You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

រតនគិរី៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងអាវុធហត្ថ អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១,១០០,០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ អង្ករ ១ការ៉ុង, មី ២កេស, ទឹកត្រី ០២ដប, ទឹកស៊ីវអ៊ីវ ០១យួរ ទៅប្រគល់ជូនគ្រួសារលោក គឹម ប៊ុនធឿន មេបញ្ជាការរង កងរាជអាវុធហត្ថស្រុកកូនមុំ ខេត្តរតនគិរី ដែលកំពុងសម្រាកព្យាបាល នៅគេហដ្ឋាន។