You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរីបង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តរតនគិរីបង្ក្រាបបទល្មើសព្រៃឈើ!

រតនគិរី៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ១៥ និង ៣០នាទី កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោក អនុសេនីយ៍ឯក សោម សុផល នាយការិយាល័យព័ត៌មានសន្តិសុខកងរាជអាវុធហត្ថខេត្តរតនគិរី បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសជាក់ស្តែង ក្នុងភូមិតាំងលោម ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ដោយដកហូតបានរថយន្តកែឆ្នៃដឹកឈើចំនួន ០២គ្រឿង គឺ១គ្រឿង ផ្ទុកឈើចំនួន ០៤ដុំ ស្មើ០,៨១២ ម៉ែតគូប ក្នុងនោះឈើសុក្រម ០១ដុំ, ឈើស្រឡៅ ០៣ដុំ និងមួយគ្រឿងទៀត ម៉ាករថយន្តឡង់គ្រិស័រកែឆ្នៃ ដឹកឈើសុក្រមចំនួន ០៩ដុំ ស្មើ ២,០៦៨ម៉ែត្រគូប ។
បច្ចុប្បន្នវត្ថុតាងឈើ ត្រូវបានកម្លាំងជំនាញ ប្រគល់ជូនរដ្ឋបាលព្រៃឈើ ដឹកយកមករក្សានៅស្នាក់ការសន្តិសុខ៧៨៧ កងរាជអាវុធហត្ថស្រុកញ៉ាង និងស្រុកអណ្តូងមាស ខេត្តរតនគិរី ជាបណ្តោះអាសន្ន។