You are currently viewing ឧត្ដមសេនីយ៍ត្រី ចេង ម៉ាច អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ដល់នាយ នាយរងអាវុធហត្ថ!

ឧត្ដមសេនីយ៍ត្រី ចេង ម៉ាច អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ដល់នាយ នាយរងអាវុធហត្ថ!

ព្រៃវែង៖ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ដល់នាយ នាយរងអាវុធហត្ថខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ចេង ម៉ាច មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ប្រធានស្នាក់សន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត ។