រតនគិរី៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនប្រចាំឆមាស១ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត ។