ឧត្តរមានជ័យ៖ នៅវេម៉ោង ១៨ និង ១០នាទីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោក វរសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចភូមិ អភិវឌ្ឍន៍ ឃុំ ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ ករណីជូញដូរ ចែកចាយឬប្រើប្រាស់នូវសារធាតុញៀន ជនសង្ស័យរួមមាន៖
១-ឈ្មោះ ពៅ ថាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិអូរស្រឡៅ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ
២-ឈ្មោះ ខាត់ ឡាយ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិអភិវឌ្ឍន៍ ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សម្ភារៈដកហូតមានម្សៅក្រាមពណ៌ស (ម៉ាទឹកក) ចំនួន ០៥ថង់, ប្រាក់រៀនលចំនួន ១១ម៉ឺនរៀល, ទូរស័ព្ទដៃចំនួន ០១ គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និងសម្ភារៈសម្រាប់សេបគឿងញៀនមួយចំនួនទៀត ។
បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។
