ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០១៩ នៅតាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំថ្មី បានរៀបចំកិច្ចប្រជុំគណៈកម្មការប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី២៦ ទិវាកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចូលរួមពីសំណាក់លោក ឧត្ដមសេនីយ៍ វរសេនីយ៍ ប្រធានអនុគណៈកម្មការថ្នាក់ជាតិ ប្រធានក្រុមការងារថ្នាក់ខេត្ត តំណាងមន្ទីរអង្គភាព ព្រមទាំងនាយទាហាននៃកងរាជអាវុធហត្ថខេត្ត ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។
គួរបញ្ជាក់ផងដែរថា ពិធីខួបអនុស្សាវរីយ៍លើកទី២៦ ទិវាកងរាជអាវុធហត្ថ ឆ្នាំនេះនឹងប្រព្រឹត្តិទៅនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ នៅបញ្ជាដ្នានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយត្រូវប្រារព្ធរួមជាមួយនឹងពិធីបើកការដ្នានសាងសង់អគារសេនាធិការដ្នានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំផងដែរ៕