ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី១ ខែកក្កដា ឆ្នាំ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន ត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថសប្តាហ៍កន្លងទៅរបស់ជំនាញនីមួយៗ, ត្រូតពិនិត្យផែនការលេខ ២៧/២០១៩ផ.ក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែកការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងចូលរួមឈរផែនក្នុងពិធីប្រារព្ធខួបលើកទី២៦ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០១៩) និងពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់អគារសេនាធិការដ្ឋាន របស់កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ, ត្រួតពិនិត្យផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ក្នុងពិធីបុណ្យរុក្ខទិវា ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។