ព្រះវិហារ៖ ក្រោមការយកចិត្តទុកដាក់ និងបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ លោក វរសេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរង ទទួលការងារយុត្តិធម៌ បានដឹកនាំមន្ត្រីអាវុធហត្ថ អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៥០០.០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមាន៖ ទឹកផ្លែឈើ ០២កេស, ទឹកសុទ្ធ ០២កេស, ទឹកដោះគោឆៅ ០២ឡូ ទៅប្រគល់ជូនលោកស្រី ណាល់ សារីន ភរិយាលោកវរសេនីយ៍ត្រី រៀល ផាន (បានស្លាប់) ដែលទើបតែបានសម្រាលកូន កំពុងសម្រាកព្យាបាល នៅគេហដ្ឋាន ក្នុងភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុង/ខេត្តព្រះវិហារ។