កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការី ព្រមជាមួយមន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំបច្ច័យ មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ចំនួន ៣៥,៩៧៥,៥០០រៀល យកមកប្រគល់ជូនគ្រួសារ លោកឧត្តមសេនីយ៍ត្រី អឿ សំរិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលទើបទទួលមរណៈភាពនាពេលថ្មីៗនេះ ។