ព្រៃវែងៈ វេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានបង្ក្រាប និងឃាត់ខ្លួនលោកនេន ០១អង្គ និងកូនសិស្ស០១នាក់ ពាក់ពន្ធ័ករណីរំលោភសេពសន្ទវៈ លើក្មេងស្រីអាយុ១២ឆ្នាំ (បានសំរេច) ស្ថិតនៅស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង។ ជនសង្ស័យទាំង០២នាក់នោះមានឈ្មោះ ៖
០១. ខ្នា ណេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជា ព្រះសង្ឃ។
០២. ប៉ោង រិន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជា កូនសិស្សលោ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី។