បន្ទាយមានជ័យ៖ ព្រឹកថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាងឲ្យលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រួមជាមួយសហការីបាននាំយកថវិការបស់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចំនួន ១.០០០.០០០រៀល ទៅចូលរួមឧបត្ថម្ភដល់លោកស្រី វ៉ាន់ ខេង អាយុ ៤០ឆ្នាំ កំពុងសម្រាកព្យាបាលជំងឺជាប់សរសៃឆ្អឹងខ្នង នៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ត្រូវជាភរិយារបស់លោក អនុសេនីយ៍ត្រី គង់ សុវណ្ណ ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។