ស្វាយរៀង៖ ថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំមន្ត្រីអាវុធហត្ថខេត្តស្វាយរៀងអញ្ជើញចូលរួមគោរពវិញ្ញាណខន្ធ និងដង្ហែសពលោក វរសេនីយ៍ត្រី គង់ ធែល មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្រ្ទា ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៥៣ឆ្នាំ។ ក្នុងពិធីនេះដែរ លោកមេបញ្ជាការរង បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន ១៣,៦៣០,០០០៛ (ដប់បីលានប្រាំមួយសែនបីម៉ឺនរៀល) ប្រគល់ជូនដល់គ្រួសារសព ដែលស្ថិតនៅភូមិពោធិ៍ ឃុំមេសថ្ងក ស្រុកចន្រ្ទា ខេត្តស្វាយរៀង។