You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា សំណេះសំណាល ចែកអំណោយដល់នាយ នាយរងអាវុធហត្ថចូលនិវត្តន៍ មានជំងឺ ជួបការលំបាក និងគ្រួសារអាវុធហត្ថពលី មរណៈ

ឧត្តមសេនីយ៍ត្រី សំ តុលា សំណេះសំណាល ចែកអំណោយដល់នាយ នាយរងអាវុធហត្ថចូលនិវត្តន៍ មានជំងឺ ជួបការលំបាក និងគ្រួសារអាវុធហត្ថពលី មរណៈ

កណ្តាល៖ នៅរសៀលថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០១៩ នៅបញ្ជការដ្ឋាន កងរាជអាវុធហត្ថខេត្តណ្តាល បានប្រារព្ធពិធីសំណេះសំណាល សួរសុខទុក្ខ ដល់នាយ នាយរងអាវុហត្ថចូលនិវត្តន៍ មានជំងឺ ជួបការលំបាក និងគ្រួសារអាវុធហត្ថ ពលី មរណៈ ដើម្បីអបអរសាទរខួបលើកទី២៦ ទិវាកងរាជអាវុធហត្ថ (១៤កក្កដា១៩៩៣ ១៤កក្កដា២០១៩)មាន ចំនួន ៤៨ នាក់ ។
អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជានិច្ចកាល លោកនាយឧត្តមសេនីយ៍ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងគ្រប់រូបផងដែរ ។ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល បានជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់នាយ នាយរងអាវុធហត្ថចូលនិវត្តន៍មានជំងឺ ជួបការលំបាកនិងគ្រួសារអាវុធហត្ថពលី មរណៈ នៅទីបញ្ជាការខេត្ត ចំនួន ៤៨ នាក់។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ បានពាំនាំនូវការសាកសួរសុខទុក្ខ និង ការជូនពរជ័យ ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះ នាយ នាយរងអាវុធហត្ថ និវត្តន៍ជន ពលីមរណៈនិង ក្រុមគ្រួសារទាំងអស់ សូមឲ្យអោយជួបតែសេចក្តីសុខ ចំរើន ជៀសផុត ពីជំងឺដង្កាត់ទាំងឡាយ ។ បន្ថែមពីលើនេះទៀតលោកឧត្តមសេនីយ៍ត្រី បានថ្លៃងនូវអំណរអគុណ និងសំដែងនូវការកោតសរសើរ ដឹងគុណជានិច្ច ចំពោះ នាយ នាយរងអាវុធហត្ថ និវត្តន៍ជន ទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់ស្មារតីក្នុងការបំពេញការងារបម្រើប្រជាជន និងជាតិមាតុភូមិ ។ ទីបញ្ចប់លោក ឧត្តមសេនីយ៍មេបញ្ជាការ បានធ្វើការជូនពរដល់ នាយ នាយរង អាវុធហត្ថ និងនិវត្តន៍ជនទាំងអស់ សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាវៀងវៃ សូមអោយអ្នកដែលមានជំងឺឆាប់ជាសះស្បើយ និង សូមអោយជួបតែពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានប្រគល់នៅថវិការ និងសម្ភារៈមួយចំនួនជូនដល់ គ្រួសារនាយ នាយរង អាវុធហត្ថ និវត្តន៍ជន មានជំងឺ និងពលី មរណៈទាំងអស់ និងពិសារនំបញ្ចុកសាមគ្គីផងដែរ។