You are currently viewing ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប បញ្ជូនទៅតុលាការ

ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប បញ្ជូនទៅតុលាការ

សៀមរាប៖ នៅវេលាម៉ោង ១១:៣០ នាទីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយោដកហូតវត្ថុតាងម្សៅក្រាម (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ និងទូរស័ព្ទ ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន មន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួច។