កណ្តាល៖ នៅវេលាម៉ោង១៧៖០០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ មានករណីឃាតកម្ម មួយកើតឡើងនៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បង្កដោយជនសង្ស័យឈ្មោះ ហ៊ីម សុខមាន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន(សរសៃប្រសាទ) មានទីលំនៅមិនពិតប្រាកដ(ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ) បានយកកាំបិតបុ័ងតោធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ឡាច ឡាវ ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង បណ្តាលឲ្យត្រូវចំកស្លាប់ភ្លាមនៅនឹងកន្លែង ពេលដែលកំពុងបោសដីនៅមុខផ្ទះ។ ក្រោយពេលកើតហេតុ ជនសង្ស័យបានគេចខ្លួនបាត់។
ក្រោយពេលកើតហេតុ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងស្រុក បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវរហូតកំណត់ទិសដៅគេចខ្លួនរបស់ជនសង្ស័យបាន និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ កម្លាំជំនាញ កងរាជអាវុធហត្ថ ខេត្តកណ្តាល បានសហការជាមួយជំនាញស្នងការយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំង ជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ធំ បានធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅវេលាម៉ោង២៣៖០០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល នៅចំណុចលើផ្លូវជាតិលេខ៦.អា ស្ថិតក្នុងភូមិបាល្ល័ង សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
វត្ថុតាងចាប់យករួមមាន៖ កាំបិតបុ័ងតោចំនួន០១។
បច្ចុប្បន្ន ជនសង្ស័យ មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលរួច។