រតនគិរី៖ យោងបទបញ្ជារបស់ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរជុំ ខេត្តរតនគិរី ដឹកនាំថោយលោក វរសេនីយ៍ត្រី វ៉ន ឃាង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានឃាត់រថយន្តចំនួន ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស្លែ នៅចំណុចភូមិបរញ៉ក ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ដោយបានចាប់យកឈើ កកោះចំនួន ១៥ដុំ ។
បច្ចុប្បន្នវត្ថុ តាងឈើត្រូវបានកម្លាំងធ្វើការប្រគល់ជូនរដ្ឋបាលព្រៃឈើ ស្រុកអូរជុំ ខេត្តរតនគិរី។